+6620340808

7 ឆ្នាំ ” S Spine ” ប្រកបដោយភាពជឿជាក់ក្នុងការព្យាបាលជំងឺជាង 100,000 នាក់

ការព្យាបាលជំងឺឆ្អឹងកងខ្នងគឺជាអ្វីមួយដែលស្ថាបនិកនៃមន្ទីរពេទ្យ S Spine បានយកកចិត្តទុកដាក់យ៉ាងខ្លាំង ដោយសង្កត់ធ្ងន់ទៅលើការព្យាបាលផ្អែកទៅលើដើមហេតុនៃជំងឺ ដើម្បីផ្តល់ឱ្យអ្នកជំងឺនូវការព្យាបាលប្រកបដោយប្រសិទ្ធភាព និងភាពយូរអង្វែង។

ឧបសគ្គ​នៃ​ការ​ព្យាបាល​ជំងឺ​ឆ្អឹងកងខ្នង​នៅ​កន្លែង​ជាច្រើន​តែងតែ​កើតឡើង​ដោយសារ​ការកង្វះ​ឧបករណ៍ និង​ក្រុម​ជំនួយការ​ពេទ្យ​ដែលមានមិនគ្រប់គ្រាន់ ដែលធ្វើឱ្យអ្នកជំងឺបាត់បង់ឱកាសក្នុងការទទួលបានការព្យាបាលប្រកបដោយគុណភាព។

ដោយហេតុនេះហើយទើបជាមូលហេតុដែលធ្វើអោយមន្ទីរពេទ្យ S Spine ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតប និងជាជម្រើសសម្រាប់អ្នកជំងឺដែលចង់បានការព្យាបាលជំងឺឆ្អឹងកងខ្នងជាមួយនឹងបច្ចេកវិទ្យា និងក្រុមវេជ្ជបណ្ឌិតឯកទេសដែលមានជំនាញក្នុងការព្យាបាលជំងឺឆ្អឹងកងខ្នង​។

ហេតុអ្វីយើងត្រូវព្យាបាលជំងឺឆ្អឹងកងខ្នងនៅមន្ទីរពេទ្យឯកទេស?

ការ​ព្យាបាល​ជំងឺ​ឆ្អឹងកងខ្នង​នៅ​មន្ទីរពេទ្យ S Spine ដែលជា​មន្ទីរពេទ្យ​ឯកទេស​ផ្នែក​ឆ្អឹងកងខ្នង ឈានមុខគេក្នុងការប្រើប្រាស់បច្ចេកទេសវះកាត់ឆ្អឹងកងខ្នងបែបឆ្លុះអេកូអង់ដូស្កុបដំបូងគេក្នុងប្រទេសថៃកាលពីជាង 15 ឆ្នាំមុន ដែលពីមុនវាមិនទាន់មានភាពទូលំទូលាយទេ។

ជាមួយនឹងចក្ខុវិស័យរបស់ស្ថាបនិកមន្ទីរពេទ្យបានឃើញពីអត្ថប្រយោជន៍នៃការព្យាបាលអ្នកជំងឺ ដោយបច្ចេកទេស មិនតម្រូវឱ្យមានស្នាមវះកាត់ធំ ដែលធ្វើអោយសាច់ដុំនិងជាលិកាបានប៉ះពាល់តិចតួចប៉ុណ្ណោះ ដែលធ្វើអោយអ្នកជំងឺមានការបាត់បង់ឈាមតិច ការគេងនៅមន្ទីរពេទ្យមានរយៈពេលខ្លី និងឆាប់ជាសះស្បើយ។ ដោយលទ្ធផលនៃការព្យាបាលគឺស្មើនឹងការវះកាត់បែបដើម ដែលធ្វើឱ្យអ្នកជំងឺមានទំនុកចិត្តលើលទ្ធផលនៃការព្យាបាល និងផ្តល់ការជឿទុកចិត្តដល់អោយដល់អ្នកដ៏ទៃទើបធ្វើឱ្យមន្ទីរពេទ្យ​មាន​ការ​រីក​ចម្រើន​ជា​លំដាប់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាការបង្កើត​ស្តង់ដារ​ថ្មី​ក្នុង​ការ​ព្យាបាល​ជំងឺ​ឆ្អឹងកងខ្នង​នៅ​ប្រទេស​ថៃ។

ការព្យាបាលជម្ងឺឆ្អឹងកងខ្នងតាមស្តង់ដារ S Quality

ស្តង់ដារ S Quality របស់មន្ទីរពេទ្យ S Spine គឺដូចជាក្រុមប្រណាំងរថយន្ត Formula 1 ដែលទាមទារជំនាញ និងបទពិសោធន៍ជាក់លាក់ ចំនុចសំខាន់នៃភាពជោគជ័យក្នុងការព្យាបាលអ្នកជំងឺអោយជាសះស្បើយ ត្រូវតែមានចំនុចសំខាន់ៗដូចខាងក្រោមនេះ៖

  • វេជ្ជបណ្ឌិតឯកទេស ដែលបានទទួលការបណ្តុះបណ្តាលលើការណែនាំអំពីការព្យាបាលតាមស្តង់ដាររបស់មន្ទីរពេទ្យ ដែលធ្វើឱ្យគ្រូពេទ្យទាំងអស់អាចថែទាំអ្នកជំងឺជំនួសគ្នាទៅវិញទៅមកបាន។
  • ក្រុមជំនួយការពេទ្យដែលមានជំនាញឯកទេសយល់ពីរបៀបព្យាបាលជំងឺ និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយវេជ្ជបណ្ឌិត ជួយកាត់បន្ថយពេលវេលាព្យាបាលអ្នកជំងឺ អត្រាការជ្រៀតជ្រែកនៃជំងឺផ្សេងទៀតទាប ឆាប់ជាសះស្បើយ។  
  • បច្ចេកវិទ្យាឯកទេសទាន់សម័យ ត្រូវបានបង្កើតឡើងសម្រាប់ការព្យាបាលឆ្អឹងកងខ្នង ដូចជា ឧបករណ៍វះកាត់ឈានមុខគេមកពីជុំវិញពិភពលោក និង ម៉ាស៊ីនMRI បែបបញ្ឈរ តែមួយគត់ក្នុងប្រទេសថៃសម្រាប់ជួយការធ្វើរោគវិនិច្ឆ័យ ការព្យាបាលច្បាស់លាស់និងឆាប់រហ័ស។

ទាំង​អស់​នេះគឺជាផ្នែកដែល​មាន​សារៈ​សំខាន់ ដូច្នេះ​បើខ្វះនូវផ្នែក​មួយ​ណា វានឹងប៉ះពាល់ដល់ប្រសិទ្ធភាពនៃការព្យាបាលអ្នកជំងឺ​។


ម៉ាស៊ីន MRI បែបបញ្ឈរ ដើម្បីស្វែងរកមូលហេតុនៃការឈឺឆ្អឹងកងខ្នង




លទ្ធផលជោគជ័យនៃការចេញការឈឺចាប់នៃការឈឺឆ្អឹងកងខ្នង

ជាមួយនឹងការប្តេជ្ញាចិត្តដែលចង់ផ្តល់ឱ្យអ្នកជំងឺបានធូរស្រាលប្រកបដោយនិរន្តរភាពពីការឈឺឆ្អឹងកងខ្នង ដោយរោគ​សញ្ញា​ទូទៅ​ដែលជួបប្រទះដូចជា ការ​ឈឺ​ខ្នង ឬ​ឈឺ​ត្រគាក​ដែល​ចុះ​មកដល់​ជើង ឈឺករាលដាលចុះមកក្រោមដៃ និងការឈឺចាប់នៅដើមក ពីកញ្ចឹងកឡើងទៅលើក្បាល មនុស្សមួយចំនួនមានការឈឺខ្នងដែលបណ្តាលមកពីការបាក់ឆ្អឹងកងខ្នង បែក ទ្រុឌទ្រោម ដួល​រលំ ឬ មកពីការធ្វើចលនារបស់សន្លាក់ឆ្អឹងខ្នង។

តាមរយៈការព្យាបាលជាមួយនឹងបច្ចេកវិទ្យា MIS Spine អ្នកជំងឺភាគច្រើនត្រូវការការគេងត្រឹមតែ 1 យប់ ដើម្បីអាចត្រឡប់ទៅប្រើប្រាស់ជីវិតដូចធម្មតាជាមួយនឹងមនុស្សជាទីស្រលាញ់របស់ពួកគេម្តងទៀត។ តាមរយៈលទ្ធផលដូចដែលបានជម្រាបខាងលើ ធ្វើឱ្យមានអ្នកមកប្រើប្រាស់សេវាពីគ្រប់ទិសទីជុំវិញពិភពលោក តាមរយៈការប្រាប់តគ្នា និងការណែនាំ ដែលធ្វើអោយបានទទួលការជឿទុកចិត្ត អោយយើងថែទាំព្យាបាលជំងឺឈឺឆ្អឹងកងខ្នងបានជាង 100,000 នាក់ ត្រឹមរយៈពេលតែ 7 ឆ្នាំ។

ការព្យាបាលអាការៈឈឺចាប់ប្រកបដោយប្រសិទ្ធភាពធ្វើឱ្យអ្នកជំងឺអាចត្រឡប់ទៅប្រើប្រាស់ជីវិតបានឡើងវិញដូចធម្មតា ដោយមិនចាំបាច់ចំណាយពេលវេលាអត់ទ្រាំនឹងការឈឺចាប់ មិនថាជាអាការៈការឈឺខ្នង ឈឺត្រគាក ឬ ការផ្លាស់ទីរបស់ឆ្អឹងកងខ្នង ដោយប្រើបច្ចេកវិទ្យាទំនើប និងក្រុមវេជ្ជបណ្ឌិតឯកទេសធ្វើអោយអ្នកជំងឺអាចជាសះស្បើយយ៉ាងឆាប់រហ័ស និងអាចត្រឡប់ទៅប្រើប្រាស់ជីវិតជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេម្តងទៀត។

“នៅមន្ទីរពេទ្យ S Spine រាល់ការព្យាបាលប្រកបដោយភាពជោគជ័យ គឺជារង្វាន់នៃស្នាមញញឹមពីអ្នកប្រើប្រាស់សេវាកម្ម”

អាចចូលមើល ការពេញចិត្តរបស់អ្នកប្រើប្រាស់សេវាកម្មដែលជឿទុកចិត្តលើមន្ទីរពេទ្យ S Spine អោយមើលថែទាំពួកគេ


សួរពត៌មាន

ឈឺក
ឈឺខ្នង
MRI

รพ. เอส ไปน์

เราเฉพาะทางด้านกระดูกสันหลัง

ปวดหลัง ปวดคอไม่หาย
ปรึกษาเราเลย!

020340808Line ID @s-spinehospital